ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លិខិតថ្វាយព្រះពរជ័យ បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក
ពុទ្ធសករាជ ២៥៧០

ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦

ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

លិខិតថ្វាយព្រះពរជ័យ

បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ លើកទី២២ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃគេហទំព័រ អេសវីអរ ញូស៍ សូសាយធី (SVR News Society) សូមសម្តែងនូវហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមប្រកាសស្វាមីភ័ក្តិដ៏ស្មោះស្ម័គ្រ។

សូមអំណាចគុណព្រះរតនត្រ័យ និងបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ជាពិសេសព្រះករុណា ព្រះបរមរតនកោដ្ឋ តាមបីបាច់ថែរក្សា និងប្រោសព្រះរាជទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា។

ក្រាបបង្គំទូលថ្វាយនៅ រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦

តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកនៃគេហទំព័រ អេសវីអរ ញូស៍ សូសាយធី (SVR News Society)

King's Coronation Day

SVR NEWS

Post a Comment

0 Comments