📢 សូមស្វាគមន៍មកកាន់ គេហទំព័រ អេស វី អរ ដើម្បីសង្គម (SVR News) | ផ្សាយព័ត៌មានពិត ករណីបន្ទាន់ និងទាន់ហេតុការណ៍ ២៤ ម៉ោងលើ ២៤ ម៉ោង ទំនាក់ទំនងផ្សព្វផ្សាយ៖ 016 999 779 / 088 999 7796 (Telegram) ។ សូមអរគុណ!
BREAKING NEWS
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

អបអរសាទរកម្ពុជាជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០

 (អង្គការយូណេស្កូ)៖ ក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។ 

គណ:ប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសម័យប្រជុំនេះដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការចូលរួមដោយលោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការយូណេស្កូ និងក្រុមការងារអន្តរក្រសួងអញ្ជើញមកពីក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងគណ:កម្មកាជាតិយូណេស្កូកម្ពុជា៕




Post a Comment

0 Comments