ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក គណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង នៃស្រុកពោធិ៍រៀង។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីគណបក្ស និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ ក្នុងគោលបំណងពង្រឹងកិច្ចការងារបក្ស និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។





Post a Comment

0 Comments