កំពង់ធំ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងជំនាញ ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដោយផ្ទាល់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីតាមដាន និងវាយតម្លៃស្ថានភាពទឹកជំនន់ឱ្យបានទាន់ពេលវេលា ព្រមទាំងរៀបចំផែនការ និងកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ ឱ្យបានទាន់ពេលវេលា និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











0 Comments