ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

រាជរដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ៤,៦លាននាក់ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា

ភ្នំពេញ៖ ដើម្បីបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីពហុវិបត្តិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល» ជូនគ្រួសារដែលរងកម្មវិបាកពីសម្ពាធការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដោយចាប់ផ្តើមបើកផ្តល់ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យដែលមានសុពលភាព ប្រមាណ ៤,៦លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។





Post a Comment

0 Comments