ភ្នំពេញ៖ នាព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន អញ្ជើញអុជធូប និងដាក់កម្រងផ្កានៅវិមានរដ្ឋធម្មនុញ្ញ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវកតញ្ញូកតវេទិតាធម៌ ក្នុងឱកាសប្រារព្ធ «ខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា» (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦)។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស ដែលជាគ្រឹះដ៏រឹងមាំក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិប្រកបដោយចីរភាព។











0 Comments