ហាណូយ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុង «ពិធីបើកសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន» ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ដែលរៀបចំឡើងដោយក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ Melia ក្នុងរដ្ឋធានីហាណូយ។
សន្និសីទថ្នាក់តំបន់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរអនុវត្តច្បាប់នៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការផ្លាស់ប្តូរព័ត៌មាន ស្រាវជ្រាវ និងតាមចាប់ខ្លួនជនល្មើសរត់គេចខ្លួនឆ្លងដែន ដើម្បីធានាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពក្នុងតំបន់ទាំងមូល។










0 Comments