ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរដ៏ថ្លៃថ្លា ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០)។
នៅក្នុងសារលិខិតជូនពរនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងអបអរសាទរដោយស្មោះស្ម័គ្រ ចំពោះការបដិសន្ធិ និងការខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនសម្តេចធិបតី និងគ្រួសារ ឱ្យបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


0 Comments