ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ព័ត៌មានលម្អិតអំពីការជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលបានរៀបចំនូវសេវារថយន្តក្រុងសាធារណៈសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតជូនដល់បងប្អូនប្រជាពលរដ្ឋ ការជិះរថយន្តក្រុងសាធារណៈនេះត្រូវបានអនុវត្តក្រោមលក្ខខណ្ឌពិសេសដូចខាងក្រោម៖

  • ជិះដោយឥតគិតថ្លៃ មិនមានការទារប្រាក់កម្រៃឡើយ

  • មិនតម្រូវឱ្យមានការចុះឈ្មោះ ជាមុននោះទេ

  • មិនតម្រូវឱ្យបង្ហាញអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗឡើយ

សូមអញ្ជើញបងប្អូន អ៊ុំពូមីង លោកតាលោកយាយទាំងអស់ មកទទួលយកសេវារថយន្តក្រុងសាធារណៈ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត និងធ្វើដំណើរប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព និងផាសុកភាព។










Post a Comment

0 Comments