📢 សូមស្វាគមន៍មកកាន់ គេហទំព័រ អេស វី អរ ដើម្បីសង្គម (SVR News) | ផ្សាយព័ត៌មានពិត ករណីបន្ទាន់ និងទាន់ហេតុការណ៍ ២៤ ម៉ោងលើ ២៤ ម៉ោង ទំនាក់ទំនងផ្សព្វផ្សាយ៖ 016 999 779 / 088 999 7796 (Telegram) ។ សូមអរគុណ!
BREAKING NEWS
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនក្នុងកម្មវិធីបាឋកថាស្តីពី”កំណែទម្រង់វិស័យអប់រំនៅកម្ពុជា” ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីចំនួនប្រមាណ ៨០០នាក់ នៅសាលាភូមិន្ទរដ្ឋបាល។

ក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ពីសារៈសំខាន់នៃបាឋកថានេះ ក្នុងការផ្ដល់ចំណេះដឹង និងបទពិសោធដល់មន្ត្រី ដើម្បីយកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីយុទ្ធសាស្ត្រកំណែទម្រង់អប់រំដែលឆ្លងកាត់ ៤ដំណាក់កាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ (ចាប់ពីឆ្នាំ២០១៤) ដោយសម្រេចបានសមិទ្ធផលសំខាន់ៗដូចជា៖

  • ការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់»៖ តាមរយៈការរឹតបន្តឹងការប្រឡងទុតិយភូមិ។

  • ការអភិវឌ្ឍប្រព័ន្ធអប់រំ៖ ការផ្លាស់ប្ដូរពីការគ្រប់គ្រងថ្នាក់ជាតិ ទៅកម្រិតសាលារៀន និងការគ្រប់គ្រងផ្ដោតលើលទ្ធផល។

  • គោលដៅអនាគត៖ ការពង្រឹងគុណភាព គណនេយ្យភាព និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។










Post a Comment

0 Comments