រាជធានីភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ព្រះរាជសុខភាពរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រសើរឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីព្រះអង្គបានទទួលការវះកាត់ និងព្យាបាលព្រះរោគអស់រយៈពេលជាង ៣ខែ កន្លងមកនេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ជាមួយគ្នានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីគង់ប្រថាប់ជាស្រមោលដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេសវិញ៕
0 Comments