ដើម្បីជៀសវាងការភ័ន្តច្រឡំ និងការប្រព្រឹត្តខុសដោយអចេតនា បងប្អូនប្រជាពលរដ្ឋគួរស្វែងយល់ពីភាពខុសគ្នានៃកម្រិតទោសទណ្ឌ រវាងបទល្មើសទាំងពីរនេះ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៖
១. បទហិង្សាដោយចេតនា (មាត្រា ២១៧)
អំពើហិង្សាដែលបង្កឱ្យមានរបួសស្នាម ទោះជាកម្រិតស្រាល ឬធ្ងន់ (មិនទាន់ដល់កម្រិតពិការភាព ឬស្លាប់) ត្រូវចាត់ចូលជាបទល្មើសមជ្ឈិម។
ទោសទណ្ឌ៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ។
ទោសពិន័យ៖ និងពិន័យជាប្រាក់ចាប់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល។
២. អំពើហិង្សាស្រាល (មាត្រា ២២៨)
អំពើទាំងឡាយណាដែលប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ប៉ុន្តែមិនបណ្តាលឱ្យមានរបួសស្នាម ឬរបួសស្នាមនោះគ្មានសភាពធ្ងន់ធ្ងរទាល់តែសោះ ត្រូវចាត់ចូលជាបទល្មើសលហុ។
ទោសទណ្ឌ៖ ពុំមានការផ្តន្ទាទោសដាក់ពន្ធនាគារឡើយ។
ទោសពិន័យ៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់តែប៉ុណ្ណោះ គឺចាប់ពី ៥,០០០ (ប្រាំពាន់) រៀល ទៅ ១០០,០០០ (ដប់ម៉ឺន) រៀល។
សារដាស់តឿន៖ ទោះបីជាអំពើហិង្សាខ្លះមិនបណ្តាលឱ្យមានរបួសស្នាម និងមានទោសត្រឹមតែពិន័យជាប្រាក់ក៏ដោយ ក៏ការដោះស្រាយវិវាទដោយសន្តិវិធី និងអហិង្សា គឺជាជម្រើសដ៏ល្អបំផុតដើម្បីរក្សាសេចក្តីថ្លៃថ្នូរ សណ្តាប់ធ្នាប់សង្គម និងការរស់នៅប្រកបដោយភាពសុខដុមរមនា។
«រួមគ្នាគោរពច្បាប់ ដើម្បីសង្គមជាតិគ្មានអំពើហិង្សា!»
0 Comments