ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងចុះត្រួតពិនិត្យទីតាំងផ្ទាល់ សម្រាប់ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នាពេលខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសុវត្ថិភាពខ្ពស់ ថ្នាក់ដឹកនាំបានដាក់ចេញនូវការណែនាំ និងផែនការសំខាន់ៗដូចខាងក្រោម៖
ផែនការសន្តិសុខ និងសណ្តាប់ធ្នាប់៖ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង បានដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ថ្នាក់ដឹកនាំ គណៈប្រតិភូអមដំណើរ ព្រមទាំងប្រជាពលរដ្ឋ។
ការត្រៀមលក្ខណៈទទួលប្រជាពលរដ្ឋ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ក្រុមការងារឱ្យរៀបចំអញ្ជើញបងប្អូនប្រជាពលរដ្ឋមកចូលរួមអបអរសាទរឱ្យបានតាមការគ្រោងទុក ចំនួនប្រមាណ ៧,០០០នាក់។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះ គឺជាសមិទ្ធិផលដ៏ធំធេងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ដែលជាខ្សែផ្លូវផ្តល់សក្តានុពលសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
0 Comments