ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ក្រសួងប្រកាសពីស្ថានភាពព្យុះទី១០ ឈ្មោះ «ម៉ៃសាក់» ជាឈ្មោះរបស់កម្ពុជា ខណៈព្យុះទី៩ «បាវី» បន្តជះឥទ្ធិពល

ភ្នំពេញ៖ យោងតាមការតាមដានស្ថានភាពអាកាសធាតុ បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១០ មានឈ្មោះថា «ម៉ៃសាក់» (Maysak) T2610 ដែលជាឈ្មោះផ្តល់ដោយប្រទេសកម្ពុជា។

ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះឡើយ ប៉ុន្តែវាបានជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ យោងតាមការព្យាករ ព្យុះ «ម៉ៃសាក់» នេះ នឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

ដោយឡែក សម្រាប់ព្យុះទី៩ ឈ្មោះ «បាវី» (Bavi) T2609 វិញ នឹងនៅតែបន្តជះឥទ្ធិពលមកលើតំបន់នានា រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅតាមបណ្តោយអាងទន្លេមេគង្គ និងតំបន់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុនេះ៕

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety


Post a Comment

0 Comments