ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តម នេត្រ ភក្ត្រា ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកឆ្លូង ខេត្តក្រចេះ

ខេត្តក្រចេះ៖ ថ្នាក់ដឹកនាំ ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកទន្លេមេគង្គបានកើនឡើងដល់ ២១.៧៣ ម៉ែត្រ បណ្តាលឱ្យឃុំចំនួន ៧ (ស្មើនឹង ៣១ ភូមិ) រងផលប៉ះពាល់លើផ្នែកសង្គម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ទិន្នន័យផលប៉ះពាល់សរុបក្នុងស្រុកឆ្លូង៖

  • ប្រជាពលរដ្ឋ និងលំនៅឋាន៖ ប៉ះពាល់ប្រជាពលរដ្ឋ ១,៨៣៣ គ្រួសារ (ស្មើនឹង ៨,០១១ នាក់), ប៉ះពាល់ខ្នងផ្ទះ ១,៤៦១ ខ្នង និងបង្គន់អនាម័យ ១,០៣១ បង្គន់។

  • វិស័យសង្គម និងកសិកម្ម៖ ប៉ះពាល់ផ្ទៃដីស្រូវ ៣៦១ ហិកតា (៣២៦ គ្រួសារ), ដំណាំរួមផ្សំ ៤៥ ហិកតា (៤៤ គ្រួសារ), សាលារៀន ៨ កន្លែង, សាលាឃុំ ២ កន្លែង, និងវិហារសាសនា ៤ កន្លែង។

  • ហេដ្ឋារចនាសម្ព័ន្ធ៖ ខូចខាតផ្លូវសរុប ៤៣ ខ្សែ ប្រវែង ៧៤,៣៧១ ម៉ែត្រ (ផ្លូវគ្រួស ៤០ ខ្សែ និងផ្លូវបេតុង ៣ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ), ស្ពាន ២ កន្លែង (ក្នុងឃុំព្រែកសាម៉ាន់), លូកាត់ផ្លូវ ៤០ កន្លែង, ទំនប់ ២៨ កន្លែង, និងទ្វារទឹក ៧៣ កន្លែង។ ព្រមទាំងបាក់ច្រាំងទន្លេចូលមកផ្លូវប្រវែង ៨៧៣ ម៉ែត្រ (ក្នុងឃុំហាន់ជ័យ និងឃុំកញ្ជរ)។

ស្ថានភាពប្រឈមខ្លាំងនៅឃុំព្រែកសាម៉ាន់៖ ប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេក្នុងឃុំព្រែកសាម៉ាន់ រងហានិភ័យខ្ពស់ជាងគេ ជាពិសេសក្នុងភូមិឈើទាលភ្លោះ (ប៉ះពាល់ ២១៤ ខ្នង ផ្ទះជាប់ច្រាំងទន្លេ ៥៣ ខ្នង និងបានជម្លៀស ៦ គ្រួសារ) និងភូមិព្រែកសណ្តាយ (ប៉ះពាល់ទាំងស្រុង ៤៥២ ខ្នង ផ្ទះជាប់ច្រាំងទន្លេ ៧៩ ខ្នង និងបានជម្លៀស ៦៥ គ្រួសារ ទៅទីទួលសុវត្ថិភាព)។










Post a Comment

0 Comments