ថ្នាក់ដឹកនាំបានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានខិតខំពង្រឹងកិច្ចប្រតិបត្តិការជំនាញ និងនីតិវិធីយ៉ាងសកម្ម ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងជាពិសេសអាជ្ញាធរនគរបាលនៃប្រទេសវៀតណាម ក្នុងការទទួល និងនាំខ្លួនជនសង្ស័យឈ្មោះ ឆេង ភារុណ ត្រឡប់មកអនុវត្តច្បាប់នៅកម្ពុជាវិញដោយជោគជ័យ។
ទន្ទឹមនឹងនេះ ក៏មានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ទាំងថ្នាក់ដឹកនាំនគរបាល និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ និងសម្របសម្រួលនីតិវិធីលើករណីនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
សារក្រើនរំលឹក និងអំពាវនាវដល់សាធារណជន៖
ការគ្រប់គ្រងអារម្មណ៍៖ សូមទទូច និងក្រើនរំលឹកដល់សាធារណជនទាំងអស់ ត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ ចៀសវាងការប្រព្រឹត្តបទល្មើសផ្សេងៗដោយកំហឹង ឬភាពកំរោលមួយពេល។
ការទទួលខុសត្រូវចំពោះមុខច្បាប់៖ ប្រសិនបើជ្រោះជ្រុលប្រព្រឹត្តបទល្មើសហើយ ត្រូវហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ចៀសវាងការរត់គេចខ្លួន ព្រោះគ្មានបុគ្គលណាម្នាក់អាចរត់គេចផុតពីសំណាញ់ច្បាប់បានមួយជីវិតនោះឡើយ។
ស្មារតីភ្ញាក់រលឹក និងការចូលខ្លួនសារភាព៖ បុគ្គលដែលបានប្រព្រឹត្តកំហុសគួរប្រញាប់ចូលខ្លួនសារភាព និងទទួលទោសតាមច្បាប់កំណត់ ដោយមិនចាំបាច់រង់ចាំការអំពាវនាវ ឬការតាមស្វែងរកពីសមត្ថកិច្ចឡើយ។ មន្ត្រីអនុវត្តច្បាប់តែងតែស្វាគមន៍ជានិច្ចចំពោះស្មារតីភ្ញាក់រលឹក និងការចូលខ្លួនមកសារភាពទោសកំហុស។
0 Comments