សៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នៅរដូវកាលបៃតង» ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ, អ្នកផលិតមាតិកា (Influencers/KOLs) និងវិស័យឯកជន សរុបប្រមាណ ១,២៩៩នាក់ លើចម្ងាយផ្លូវ ១២គីឡូម៉ែត្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ (Equinox) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម រដ្ឋមន្ត្រី៖
ការបង្កើតបទពិសោធថ្មី៖ ព្រឹត្តិការណ៍ជិះកង់នេះ គឺជាស្ពានតភ្ជាប់បេះដូងអ្នកចូលរួមជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ព្រមទាំងបង្កើនភាពទាក់ទាញក្នុងរដូវកាលបៃតង (Green Season)។
ស្មារតីស្នេហាជាតិ៖ អំពាវនាវឱ្យមហាជនចូលរួមបំផុសស្មារតី «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ដើម្បីបង្ហាញពីកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។
ទិសដៅបន្ត៖ ណែនាំឱ្យក្រុមការងារក្រសួងទេសចរណ៍សហការជាមួយភាគីពាក់ព័ន្ធ រៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ និងបញ្ចូលទៅក្នុង «ប្រតិទិនព្រឹត្តិការណ៍ (Events Calendar)» ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍។










0 Comments