ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ការប្រឡងប្រជែងមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងផែនការ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្តាប់របាយការណ៍ ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាសម្រេចលើការងារបច្ចេកទេសសំខាន់ៗ ក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការទទួលពាក្យ និងការត្រៀមលក្ខណៈប្រឡងរួចមក អង្គប្រជុំបានឯកភាពសម្រេចកំណត់យក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទប្រឡងប្រជែងជាផ្លូវការ ដោយប្រើប្រាស់ សាលាភូមិន្ទរដ្ឋបាល ជាមណ្ឌលប្រឡងរួម។

ការប្រឡងប្រជែងនេះ នឹងធ្វើការជ្រើសរើសមន្ត្រីសរុបចំនួន ៣១ កន្លែង រួមមាន៖

  • ក្រសួងយុត្តិធម៌៖ ជ្រើសរើសមន្ត្រីជំនាញច្បាប់ ចំនួន ១៥ កន្លែង
  • ក្រសួងផែនការ៖ ជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦ កន្លែង ជូនវិទ្យាស្ថានជាតិស្ថិតិ








Post a Comment

0 Comments