ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ អ.ម.ត ចំនួន ៤.៦៥០ កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សរុបចំនួន ៤.៦៥០ កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ដែលត្រូវផ្តល់ជូននាពេលនេះ រួមមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយធ្វើឡើងតាមរយៈពីរទម្រង់ គឺការប្រឡងជ្រើសរើស និងការជ្រើសរើសដោយមិនឆ្លងកាត់ការប្រឡង។

ព័ត៌មានស្តីពីការដាក់ពាក្យ៖

  • កាលបរិច្ឆេទ៖ ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅ។

  • ព័ត៌មានបន្ថែម៖ បេក្ខជនដែលមានបំណងដាក់ពាក្យ សុំចូលទៅកាន់តំណភ្ជាប់ Telegram ផ្លូវការ៖ https://t.me/+G-40RQY7ZZ5kMWVl

Post a Comment

0 Comments