ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

រាជរដ្ឋាភិបាល គ្រោងដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន ដើម្បីបំប្លែង «រ៉ឺម៉កកង់បី» ទៅជាការប្រើប្រាស់អគ្គិសនី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សារៀបចំយន្តការ និងគ្រោងដាក់ឱ្យអនុវត្ត «កម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន» សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី (EV) វិញ។

ផ្អែកតាមការបញ្ជាក់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កម្មវិធីនេះ នឹងចាប់ផ្តើមអនុវត្តសាកល្បងលើរ៉ឺម៉កកង់បីចំនួនប្រមាណជាង ៦០ ០០០ គ្រឿង នៅក្នុងរាជធានីភ្នំពេញមុនគេ ដើម្បីជំរុញការប្រើប្រាស់ថាមពលបៃតង និងកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ មុននឹងបន្តពង្រីកវិសាលភាពទៅតាមបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។




Post a Comment

0 Comments