សៀមរាប៖ ព្រឹត្តិការណ៍ធម្មជាតិ និងស្ថាបត្យកម្មដ៏អស្ចារ្យ «សមរាត្រី» (Autumnal Equinox) នឹងចាប់ផ្តើមលេចឡើងចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញលើពិភពលោក។
បាតុភូតសមរាត្រី គឺជាពេលវេលាដែលរយៈពេលនៃថ្ងៃ និងយប់មានប្រវែងស្មើគ្នា ហើយការរះឡើងនៃព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្តនេះ ដើរតួជាសាក្សីបង្ហាញពីភាពស្ទាត់ជំនាញខាងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏កំពូលរបស់បុព្វបុរសខ្មែរនាសម័យអង្គរ។ ព្រឹត្តិការណ៍នេះ បាននិងកំពុងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ឱ្យមកទស្សនានិងផ្ដិតយករូបភាពដ៏អស្ចារ្យនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។



0 Comments