ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តម នេត្រ ភក្ត្រា និង ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត, តំណាងរដ្ឋបាលរាជធានី-ខេត្ត, ព្រមទាំងតំណាងសមាគមអ្នកសារព័ត៌មាន, សមាគមទូរទស្សន៍ និងសមាគមវិទ្យុផងដែរ។

ការដាក់ឱ្យប្រើប្រាស់នូវគេហទំព័រផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ការពង្រឹងភាពឆ្លើយតបទាន់ពេលវេលា និងការផ្ដល់ព័ត៌មានពិត ប្រកបដោយទំនុកចិត្តជូនដល់សាធារណជននៅតាមមូលដ្ឋានទូទាំងប្រទេស។










Post a Comment

0 Comments