ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ផ្លូវជាតិលេខ១០ គឺជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកដ៏មានសារៈសំខាន់ និងជាយុទ្ធសាស្ត្រមួយខ្សែ ដែលមានប្រវែងសរុបជាង ១៩៧គីឡូម៉ែត្រ ដោយតភ្ជាប់ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ (ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមិទ្ធផលផ្លូវជាតិដ៏ធំមួយនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ សម្រួលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅតំបន់ទិសពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រនៃកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។










0 Comments