ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះក្នុងរបប ប៉ុល ពត នៅសារមន្ទីរទួលស្លែង

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ពិធីបុណ្យ និងការធ្វើបុណ្យបង្សុកូលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ និងជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិតយ៉ាងវេទនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ឱ្យបានទៅកាន់សុគតិភព។

ទន្ទឹមនឹងនេះ ពិធីនេះក៏ជាការរំលឹកនឹកឃើញ និងចងចាំជានិច្ចនូវមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងជាការដាស់តឿនឱ្យប្រជាជនកម្ពុជាគ្រប់រូប រួមគ្នាកថារក្សាសន្តិភាព និងស្ថិរភាពសង្គមឱ្យបានគង់វង្ស ដើម្បីកុំឱ្យរបបខ្មៅងងឹតបែបនេះកើតឡើងជាថ្មីនៅលើទឹកដីកម្ពុជាឡើយ។






Post a Comment

0 Comments