ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ខួបលើកទី១៤ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦)

ភ្នំពេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ គឺជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ គម្រប់ខួបលើកទី១៤ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦)។

ប្រជាជាតិខ្មែរទាំងមូល សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវឯករាជ្យជាតិ បូរណភាពទឹកដី និងការរួមរឹតសាមគ្គីភាពជាតិខ្មែរទាំងមូលឱ្យបានរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ៕





Post a Comment

0 Comments