ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តម លន់ លឹមថៃ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារ ថវិកា ដល់ចំណុះទូកងចំនួន ២ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូកងចំនួន ២ ស្ថិតក្នុងឃុំកោះទន្ទឹម និងឃុំកោះប្រាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺទូកឈ្មោះ «មហិទ្ធិរិទ្ធតេជោធិបតីបារមីយាយម៉ៅ» និងទូកឈ្មោះ «បារមីតេជះគង់វង្ស» ដែលជាទូកទទួលបានការឧបត្ថម្ភផ្ទាល់ពីឯកឧត្តម និងលោកជំទាវ។

ក្នុងជំនួបនោះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិការវត្ត គណៈកម្មការ និងចំណុះទូកទាំងអស់ដែលបានខិតខំសាមគ្គីគ្នា គោរពវិន័យបានល្អ ក្នុងការដឹកនាំទូកមកចូលរួមប្រកួតប្រណាំងក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាម ប្រកបដោយបរិយាកាសសប្បាយរីករាយ និងនាំមកនូវមោទនភាពសម្រាប់ភូមិ-ឃុំ។

ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូកនេះ បានស្តែងឱ្យឃើញពីសាមគ្គីភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលលទ្ធផលទាំងនេះកើតចេញពីផ្លែផ្កានៃ សុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនចំណុះទូក និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមគ្នារក្សាសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

នាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បានឧបត្ថម្ភសម្ភារ និងថវិកា ជូនដល់ទូកទាំង ២ រួមមាន៖

  • អង្ករចំនួន ២៧៥ គីឡូក្រាម

  • ទឹកសុទ្ធចំនួន ១៦ កេះ

  • ភេសជ្ជៈចំនួន ១៥ កេះ

  • ទឹកដោះគោស្រស់ចំនួន ១៣ កេះ

  • មីចំនួន ១៥ កេះ

  • អាវយឺតចំនួន ១៣៥ កំប្លេ

  • ថវិកាសរុបចំនួន ១.៨០០.០០ រៀល ផងដែរ។










Post a Comment

0 Comments