ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន។

ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន ព្រមទាំងអ្នកផលិតមាតិកាឌីជីថល (Digital Content Creators) ជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងគុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន ជំរុញការគោរពក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន និងបង្កើនការយល់ដឹងអំពីការអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ និងទទួលខុសត្រូវខ្ពស់ ចំពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។









Post a Comment

0 Comments