ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាហរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
ការពង្រឹងមិត្តភាពដែកថែប និងសហគមន៍វាសនារួម
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះ គឺជាសាក្សីវប្បកម្មសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់ «មិត្តភាពដែកថែប»។
ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។
កម្មវិធីការងារ និងជំនួបកំពូលជាមួយថ្នាក់ដឹកនាំចិន
នៅក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានកម្មវិធីការងារសំខាន់ៗជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន រួមមាន៖
-ជំនួបទ្វេភាគី៖ ជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ការចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ
ទន្ទឹមនឹងកម្មវិធីទស្សនកិច្ចផ្លូវការខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់បំពេញព្រះរាជកិច្ចពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនផងដែរ៕
គេហទំព័រ៖ www.svrnewsforsociety.com
0 Comments