📢 សូមស្វាគមន៍មកកាន់ គេហទំព័រ អេស វី អរ ដើម្បីសង្គម (SVR News) | ផ្សាយព័ត៌មានពិត ករណីបន្ទាន់ និងទាន់ហេតុការណ៍ ២៤ ម៉ោងលើ ២៤ ម៉ោង ទំនាក់ទំនងផ្សព្វផ្សាយ៖ 016 999 779 / 088 999 7796 (Telegram) ។ សូមអរគុណ!
BREAKING NEWS
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាបរិច្ចាគចំនួន ១៦០លានរៀល ពីគណៈសង្ឃនាយក ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តបេសកកម្មមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

ការថ្លែងអំណរព្រះគុណចំពោះព្រះរាជអំណោយបច្ច័យ ១៦០លានរៀល

មានប្រសាសន៍ក្នុងពិធីដ៏ថ្លៃថ្លានោះ លោកជំទាវបណ្ឌិតប្រធានកិត្តិយស បានសម្តែងនូវការគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ៖

-សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា-
-សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា

ការថ្លែងអំណរព្រះគុណនេះ ធ្វើឡើងចំពោះព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ជាបច្ច័យចំនួន ១៦០,០០០,០០០ (មួយរយហុកសិបលាន) រៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិត រួមទាំងផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារកម្ពុជា ព្រមទាំងមហាគ្រួសារខ្មែរទាំងអស់។

ការអំពាវនាវដល់សប្បុរសជន ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦

«យុទ្ធនាការនេះ ជាចលនាកៀរគរមូលនិធិប្រចាំឆ្នាំដ៏ធំមួយ ដើម្បីទ្រទ្រង់ដល់បេសកកម្មពិនិត្យព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ជូនដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីអនាគតប្រទេសកម្ពុជាទាំងមូល»។

គេហទំព័រ៖ www.svrnewsforsociety.com










Post a Comment

0 Comments