ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៃខេត្តកំពង់ចាម បានរៀបចំពិធីដុតបំផ្លាញចោលទាំងស្រុងនូវសារធាតុញៀន និងគ្រឿងញៀនគ្រប់ប្រភេទប្រមាណជិត ១២គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក។
ការរួមគ្នាឆ្លើយតបក្នុងបរិបទថ្មី
ពិធីដុតបំផ្លាញគ្រឿងញៀននេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៦» ក្រោមប្រធានបទ៖ «រួមគ្នាឆ្លើយតបក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។
ព្រឹត្តិការណ៍នេះ ក៏ជាការដាស់តឿន និងការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្ត ស្ថាប័នតុលាការ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីសហគមន៍ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យទាំងអស់៖ «សូមឆ្លើយថា ទេ ចំពោះគ្រឿងញៀន!» ដើម្បីការពារអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ៕









0 Comments