ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវលទ្ធផលជាផ្លូវការនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ដំណើរទស្សនកិច្ចកំពូលនេះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបក្ស និងរដ្ឋនៃប្រទេសទាំងពីរ។


Post a Comment

0 Comments