ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ក្មួយៗបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជូនពរឱ្យក្មួយៗបេក្ខជនទាំងអស់ មានសុខភាពល្អបរិបូរណ៍ មានស្មារតីរឹងប៉ឹង ខិតខំប្រឹងប្រែងប្រើប្រាស់សមត្ថភាពឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងដ៏សំខាន់នេះ។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments