ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី AI ឆ្នាំ២០២៦

ប៉េកាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព កាលពីរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបានចាកចេញពីកម្ពុជា (ខេត្តកណ្តាល) កាលពីព្រឹកមិញ។

នៅក្នុងឱកាសអញ្ជើញដល់នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតពីសំណាក់ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមន្ត្រីទូត និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។

ដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានៅរដ្ឋធានីប៉េកាំងនាពេលនេះ គឺដើម្បីចូលរួមកម្មវិធីសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល (2026 World AI Conference and High-Level Meeting on Global AI Governance) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety





Post a Comment

0 Comments