ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ចាត់ឱ្យតំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសពមន្ត្រីនគរបាលជាតិ ១រូប នៅស្រុកជើងព្រៃ

កំពង់ចាម៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរង ទទួលផែនការងារធនធានមនុស្ស ដឹកនាំកម្លាំងការិយាល័យជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងបំពាក់ឋានន្តរសក្តិថ្នាក់ «វរសេនីយ៍ទោ» ជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ត្រី ស៊ឹម ម៉េងសែ។

លោកវរសេនីយ៍ត្រី ស៊ឹម ម៉េងសែ អត្តលេខ ៤៧៨៩០ មានតួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី ដោយរោគាពាធ។ បច្ចុប្បន្ន សពត្រូវបានអង្គភាព និងក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សាន សុភា ក៏បាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍ស្នងការ ថវិកាមូលនិធិមិត្តជួយមិត្ត ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រួលដល់ការចាត់ចែងពិធីបុណ្យឱ្យបានសមរម្យតាមប្រពៃណី។

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety







Post a Comment

0 Comments