ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញលិខិតបង្គាប់ការ ចាត់តាំងប្រគល់ភារកិច្ចបណ្តោះអាសន្នជូន លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដើម្បីទទួលជួយដឹកនាំដោយផ្ទាល់នូវការងារប្រចាំថ្ងៃរបស់នាយកដ្ឋាននគរបាលទេសចរណ៍។
យោងតាមលិខិតបង្គាប់ការលេខ ០៣៨ លបក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការសម្រេចចាត់តាំងនេះ ធ្វើឡើងក្នុងគោលបំណងធានានូវប្រសិទ្ធភាព និងភាពរលូននៃការដឹកនាំប្រតិបត្តិការងារប្រចាំថ្ងៃនៅក្នុងអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍។
នៅក្នុងលិខិតបង្គាប់ការដដែលនោះ ក៏បានណែនាំដល់ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសាម៉ីខ្លួន ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments