ប៉េកាំង៖ ឯកឧត្តមប្រធានាធិបតីចិន បានបញ្ជាក់អះអាងជាថ្មីថា ភាគីចិននឹងបន្តគាំទ្រ និងជំរុញការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការបើកចំហនិងពង្រីកការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែទូលំទូលាយថែមទៀត។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments