ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់សំណើស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីមានការផ្អាកអនុវត្តមួយរយៈ ដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។

យោងតាមសំណើរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញនេះ នឹងផ្តោតជាសំខាន់លើភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

ចំពោះគោលដៅសំខាន់នៃការរឹតបន្តឹងនេះ គឺផ្តោតលើបទល្មើសដែលជាប្រភពបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាអាទិ៍៖

  • ការបើកបរលើសល្បឿនកំណត់

  • ការបើកបរក្នុងស្ថានភាពស្រវឹង

  • ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប)

  • ការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេស

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់បន្ថែមអំពីហេតុផលនៃការស្នើនេះថា ដោយសារតែអត្រានៃគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឱ្យព្រួយបារម្ភ បន្ទាប់ពីមានការផ្អាកការរឹតបន្តឹងអនុវត្តច្បាប់នាពេលកន្លងមក។

Post a Comment

0 Comments