ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

រដ្ឋបាលខេត្តកំពង់ចាម ចេញសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សូផាត ដែលបានពលីក្នុងបេសកកម្មបម្រើជាតិ


កំពង់ចាម៖ ដោយសមានទុក្ខដ៏ក្រៀមក្រំ និងអាឡោះអាល័យបំផុត ក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងអំពីមរណភាពរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សូផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងត្រូវជាស្វាមីរបស់ លោកស្រី ឈុន ដាឡែន។

លោកវរសេនីយ៍ទោ ម៉ាប់ សូផាត បានពលីជីវិតនៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីទទួលរងរបួសធ្ងន់ធ្ងរនៅក្នុងឧបទ្ទវហេតុចុះបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កដោយក្រុម ក្មេងទំនើង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ស្មារតីលះបង់ និងសកម្មភាពបំពេញភារកិច្ចទាំងឡាយរបស់ លោកវរសេនីយ៍ទ ម៉ាប់ សូផាត គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម ដែលទទួលបាននូវការគោរព កោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ទាំងមូល។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សូផាត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety

Post a Comment

0 Comments