ព្រៃវែង៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ២ខ្នង ស្មើនឹង ៨បន្ទប់ (រួមមាន៖ មត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្តេច និងមត្តេយ្យសិក្សាសំពៅមាស ស្រុកពាមជរ) ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
នៅក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានរៀបចំអាហារសាមគ្គីជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលទានរួមគ្នាយ៉ាងស្និទ្ធស្នាល និងប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments