ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តម ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុន ទោះបីសាលាតាមព្រំដែនមួយចំនួនរងការឈ្លានពានរបស់ថៃក្ដី

ភ្នំពេញ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថាដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ អាចប្រព្រឹត្តទៅបានល្អប្រសើរជាងឆ្នាំមុន ដោយសារសិស្សានុសិស្សមិនសូវរងផលប៉ះពាល់ខ្លាំងក្នុងអំឡុងពេលប្រឡងដូចកាលពីឆ្នាំកន្លងទៅ

បើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ ទោះបីជាមកទល់ពេលនេះ មានសាលារៀននៅតាមតំបន់ព្រំដែនចំនួន ២៥សាលា មិនទាន់អាចអនុញ្ញាតឱ្យសិស្សត្រឡប់ទៅសិក្សាវិញបាន ដោយសារការឈ្លានពានរបស់យោធាថៃយ៉ាងណាក៏ដោយ ក៏លោកបានសង្កេតឃើញថា ស្ថានភាពទូទៅនៃការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកផងដែរថា កាលពីឆ្នាំមុន មានសិស្សានុសិស្សមួយចំនួនត្រូវបង្ខំចិត្តតស៊ូរៀននៅតាមយានជំនិះគោយន្ត នាថ្ងៃមុនប្រឡង ដោយសារតែស្ថានភាពពេលនោះមានលក្ខណៈលំបាក និងមិនអំណោយផលសម្រាប់សិស្សក្នុងការក្រសោបយកចំណេះដឹង។

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety

Post a Comment

0 Comments