ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

សម្តេចតេជោ ហ៊ុន សែន ទទួលបានការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលពី ឯកឧត្តម កឹម សុខា ព្រមទាំងគ្រួសារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានទទួលស្វាគមន៍ ឯកឧត្តម កឹម សុខា ព្រមទាំងលោកជំទាវ និងកូនស្រី ក្នុងការអញ្ជើញមកសួរសុខទុក្ខ សម្តេចតេជោ ដោយផ្ទាល់ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅ។

ជំនួបពិភាក្សាប្រកបដោយអត្ថន័យ និងភាពស្និទ្ធស្នាលនេះ បានប្រព្រឹត្តទៅអស់រយៈពេលយ៉ាងយូររហូតដល់ ៣ម៉ោង (ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០)។ នៅក្នុងឱកាសនោះ សម្តេចតេជោ បានចំណាយពេលជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយជាមួយ ក្មួយស្រី កឹម មនោវិទ្យា ដោយ សម្តេចតេជោ ថែមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយស្រី ថាជាធនធានមនុស្សដ៏ល្អប្រសើរ និងមានតម្លៃជាទីបំផុតសម្រាប់ជាតិមាតុភូមិ។

គួរបញ្ជាក់ផងដែរថា ជំនួបលើកនេះ គឺជាការអញ្ជើញមកសួរសុខទុក្ខ សម្តេចតេជោ ជាលើកទីពីរ បន្ទាប់ពី ឯកឧត្តម កឹម សុខា បានធ្លាប់បានមកជួប សម្តេចតេជោ នៅភូមិគ្រឹះម្តងរួចមកហើយ កាលពីប៉ុន្មានសប្តាហ៍មុន មុនពេលដែលឯកឧត្តមអញ្ជើញទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។







Post a Comment

0 Comments