ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរជាផ្លូវការ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺជាមោទកភាពដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល ព្រមទាំងបានបង្ហាញពីតម្លៃមហាសាលនៃសម្បត្តិវប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់បុព្វបុរសខ្មែរនៅលើឆាកអន្តរជាតិ។
0 Comments