ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ រួមមាន៖

  • ពិនិត្យ និងអនុម័ត៖ កំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៥។

  • វឌ្ឍនភាពការងារ៖ របាយការណ៍សកម្មភាព និងថវិកាប្រចាំឆមាសទី១ ព្រមទាំងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប.។

  • គម្រោងមូលនិធិឃុំ-សង្កាត់៖ សេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់។

  • ការបញ្ជ្រាបយេនឌ័រ៖ សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

  • គណនេយ្យភាពសង្គម៖ សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់។








Post a Comment

0 Comments