កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» នៅសាលាខេត្តកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណ ៣០០ រូប។
ផែនការអភិវឌ្ឍន៍នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្បទាគាំទ្រវិស័យទេសចរណ៍ និងជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីប្រែក្លាយខេត្តកំពង់ចាមឱ្យទៅជាគោលដៅសម្រាកកាយចុងសប្តាហ៍ដ៏ស័ក្តិសម និងជាច្រកតភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងភូមិភាគឦសាន។
គម្រោងអភិវឌ្ឍន៍សំខាន់ៗដែលនឹងលេចរូបរាងឡើង៖
កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក និងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍។
ការជួសជុលកែលម្អច្រាំងទន្លេ ការរៀបចំសួនតេជោធិបតី និងផ្លូវថ្មើរជើងសម្រាប់សកម្មភាពទេសចរណ៍នាពេលរាត្រី។
ការសាងសង់រូបសំណាកតំណាងអត្តសញ្ញាណខេត្ត ដើម្បីបង្កើនភាពទាក់ទាញ និងតម្លៃបន្ថែមដល់វិស័យទេសចរណ៍។
0 Comments