ភ្នំពេញ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាទិវាខួបលើកទី២៣ នៃការចុះ «របាំព្រះរាជទ្រព្យ» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (០៧ វិច្ឆិកា ២០០៣ - ០៧ វិច្ឆិកា ២០២៦)។
«របាំព្រះរាជទ្រព្យ» មានអត្ថន័យថាជា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរបានបង្កើតឡើង ជាទ្រព្យដ៏វិសេសវិសាលដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ។ របាំនេះគឺជាស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលបានច្នៃចេញពីរបាំក្បាច់បុរាណខ្មែរក្នុងរជ្ជកាលព្រះបាទនរោត្តម។
គួរបញ្ជាក់ផងដែរថា «របាំព្រះរាជទ្រព្យ» ត្រូវបានអង្គការ UNESCO ប្រកាសទទួលស្គាល់ និងចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយេ ដែលជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។



0 Comments