ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំគណៈស្នងការ ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរ បាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ នៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យការអនុវត្តការងារគ្រប់ផែនជំនាញ និងដាក់ចេញនូវវិធានការតម្រង់ទិស ព្រមទាំងបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់រាល់សកម្មភាពបទល្មើស។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្សព្វផ្សាយ និងណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុតលើការអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីចូលរួមក្នុង ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការត្រួតពិនិត្យលើការពង្រាងផែនការចាំបាច់ចំពោះមុខមួយចំនួនទៀត ដើម្បីធានាដល់សុវត្ថិភាព សន្តិសុខ រក្សាបានសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំកំពូល និងបងប្អូនប្រជាពលរដ្ឋ ដែលនឹងអញ្ជើញចូលរួមក្នុងកម្មវិធី និងកិច្ចការពារតាមដងផ្លូវនាពេលឆាប់ៗខាងមុខនេះផងដែរ។











Post a Comment

0 Comments