ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

មិនខកបំណង! ក្រុមដែលធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ នៅ World Cup 2026 ទទួលបានប្រាក់រង្វាន់ម្នាក់ៗ ១៦.៥លានដុល្លារ

បរទេស៖ យោងតាមការចេញផ្សាយដោយគេហទំព័រផ្លូវការរបស់សហព័ន្ធភ្នាល់បាល់ទាត់អន្តរជាតិ (FIFA) បានឱ្យដឹងថា បណ្តាក្រុមជម្រើសជាតិទាំងឡាយណាដែលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2026 ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ប្រមាណ ១៦.៥ លានដុល្លារសហរដ្ឋអាមេរិក ត្រឡប់ទៅផ្ទះវិញដូចៗគ្នា។

ការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពិភពលោកលើកទី២៣ នេះ ដែលធ្វើម្ចាស់ផ្ទះរួមគ្នាដោយ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបញ្ចប់ការប្រកួតចំនួន ៩៦ប្រកួតហើយ ក្នុងចំណោម ១០៤ប្រកួតសរុប ដោយបានរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយរួចរាល់ហើយដែរ។

ជាមួយគ្នានេះ ក្រុមដែលត្រូវហាលអាវត្រឹមវគ្គ ១៦ក្រុមចុងក្រោយ (ចំណាត់ថ្នាក់លេខ៩ ដល់លេខ១៦) រួមមាន៖

  • តំបន់អាមេរិកខាងជើង (ម្ចាស់ផ្ទះទាំង៣)៖ សហរដ្ឋអាមេរិក, ម៉ិកស៊ិក, និងកាណាដា

  • តំបន់អាមេរិកឡាទីន៖ ប្រេស៊ីល, កូឡុំប៊ី, និងប៉ារ៉ាហ្គាយ

  • តំបន់អាហ្វ្រិក៖ អេហ្ស៊ីប និងហ្គាណា

  • តំបន់អឺរ៉ុប៖ ព័រទុយហ្គាល់

គួរបញ្ជាក់ផងដែរថា ខណៈដែលក្រុមធ្លាក់ត្រឹមវគ្គនេះទទួលបានម្នាក់ៗ ១៦.៥លានដុល្លារ សម្រាប់ក្រុមដែលនឹងគ្រងតំណែងជើងឯកពិភពលោក World Cup 2026 នឹងទទួលបានប្រាក់រង្វាន់មហាសាលរហូតដល់ទៅ ៥០ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីសហរដ្ឋអាមេរិក៕

Post a Comment

0 Comments