កណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានបូជាអាយុជីវិតក្នុងសមរភូមិការពារទឹកដី រស់នៅក្នុងខេត្តកណ្តាល។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា «នាងខ្ញុំបានមកប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ដែលជាអំណោយរបស់សម្តេចធិបតី និងរូបនាងខ្ញុំ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានបូជាអាយុជីវិតក្នុងសមរភូមិការពារទឹកដី។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ នាងខ្ញុំក៏ភ្ជាប់មកបន្ថែមនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់ រួមទាំងស្បៀងអាហារជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពផងដែរ»។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ និងបានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
0 Comments