ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងដាក់ចេញនូវវិធានការឱ្យកាន់តែម៉ឺងម៉ាត់ ប៉ិនប្រសប់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ក្រាប និងទប់ស្កាត់ការចាត់តាំង លំហូរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ចូលមកកម្ពុជា ក៏ដូចជាការឆ្លងកាត់ទៅកាន់ប្រទេសទីបី។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety






0 Comments